វគ្គសិក្សា


មជ្ឈមណ្ឌល    
មិនមែន​មជ្ឈមណ្ឌល


បង្ហាញ ទៅ នៃ លទ្ធផល — សូម​សម្រាំង​ការស្វែងរក ដើម្បី​បង្ហាញ​លទ្ធផល​លើស​ពី 100 ដំបូង។
រក​មិន​ឃើញ​កំណត់ត្រា​ណា​មួយ។ សូម​កែ​លក្ខណៈវិនិច្ឆយ​ស្វែងរក ហើយ​ធ្វើ​ការស្វែងរក​ម្ដងទៀត។

វគ្គសិក្សា 10 ថ្ងៃ គឺ​ជា​វគ្គសិក្សា​មូលដ្ឋាន​ដំបូង​នៃ​វិបស្សនា​កម្មដ្ឋាន ដែល​ក្នុង​អំឡុងពេល​នេះ បច្ចេកទេស​វិបស្សនា​ត្រូវ​បាន​បង្រៀន​មួយ​ជំហាន​ម្តងៗ ជា​រៀងរាល់​ថ្ងៃ។ វគ្គសិក្សា​នេះ​ចាប់ផ្តើម​បន្ទាប់​ពី​អំឡុងពេល​ចុះឈ្មោះ​នៅ​ម៉ោង 2-4 រសៀល និង ការណែនាំ​អំពី​វគ្គសិក្សា បន្ទាប់​មក​ជា​ការចម្រើន​កម្មដ្ឋាន 10 ថ្ងៃ​ពេញ ហើយ​ចប់​នៅ​ព្រឹក​ថ្ងៃ​ទី 11 វេលា​ម៉ោង 7 និង 30 នាទី​ព្រឹក។

សិស្ស​ចាស់ គឺ​ជា​អ្នក​ដែល​បាន​បញ្ចប់​វគ្គសិក្សា​វិបស្សនា​កម្មដ្ឋាន 10 ថ្ងៃ ជាមួយ​លោក ស.ន. ហ្គោឥនកា ឬ គ្រូជំនួយ​របស់​លោក។ សិស្ស​ចាស់​មាន​ឱកាស​ដើម្បី​ផ្តល់​ការបម្រើ​ធម៌​នៅ​ក្នុង​វគ្គសិក្សា​ដែល​បាន​រាយ​ខាងលើ។

វគ្គសិក្សា​កុមារ បើក​ចំពោះ​កុមារ​ទាំងអស់​ដែល​មាន​អាយុ 8-12 ឆ្នាំ ដែល​ចង់​រៀន​ចម្រើន​កម្មដ្ឋាន។ ឪពុកម្តាយ/​អាណាព្យាបាល​មិន​ចាំបាច់​ជា​អ្នកចម្រើន​កម្មដ្ឋាន​ឡើយ។

វគ្គសិក្សា​អានាបាណ​សម្រាប់​ក្មេងជំទង់ មាន​សម្រាប់​ក្មេងជំទង់​ដែល​មាន​អាយុ​ពី 13-18 ឆ្នាំ។ ឪពុកម្តាយ/​អាណាព្យាបាល​របស់​ពួកគេ​មិន​ចាំបាច់​ជា​អ្នកចម្រើន​វិបស្សនា​កម្មដ្ឋាន​ឡើយ។

វគ្គសិក្សា 10 ថ្ងៃ សម្រាប់​នាយកប្រតិបត្តិ គឺ​ជា​វគ្គសិក្សា​មូលដ្ឋាន​ដំបូង​នៃ​វិបស្សនា​កម្មដ្ឋាន ជា​ពិសេស​សម្រាប់​នាយកប្រតិបត្តិ​អាជីវកម្ម និង មន្ត្រី​រដ្ឋាភិបាល ដែល​ក្នុង​អំឡុងពេល​នេះ បច្ចេកទេស​វិបស្សនា​ត្រូវ​បាន​បង្រៀន​មួយ​ជំហាន​ម្តងៗ ជា​រៀងរាល់​ថ្ងៃ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល វិបសៃ​វគ្គសិក្សា​សម្រាប់​នាយកប្រតិបត្តិ។ វគ្គសិក្សា​នេះ​ចាប់ផ្តើម​បន្ទាប់​ពី​អំឡុងពេល​ចុះឈ្មោះ​នៅ​ម៉ោង 2-4 រសៀល និង ការណែនាំ​អំពី​វគ្គសិក្សា បន្ទាប់​មក​ជា​ការចម្រើន​កម្មដ្ឋាន 10 ថ្ងៃ​ពេញ ហើយ​ចប់​នៅ​ព្រឹក​ថ្ងៃ​ទី 11 វេលា​ម៉ោង 7 និង 30 នាទី​ព្រឹក។